2024-02-02 04:02
60

ខេត្តបាត់ដំបង៖ នៅវេលាម៉ោងប្រមាណជាង ៣:០០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងបើតាមសាក្សីនៅជិតកន្លែងកើតហេតុបាននិយាយទៅសមត្ថកិច្ចជំនាញក្រុងថា ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្នរបួសធ្ងន់ម្នាក់នេះបានកើតឡើង ។

ប្រភពខាងលើបន្តថា÷ មុនពេលកើតហេតុគេឃើញរថយន្តប្រភេទដឹកដីមួយគ្រឿង បើកបរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចគ្រោះថ្នាក់ស្រាប់តែពើបប្រទះជាមួយនឹងរថភ្លើងដែលធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងហើយបានបុករះពេញទំហឹងតែម្តងបណ្តាលឲ្យប៉ើងរថយន្តអែបកៀនផ្លូវ និងនាំឲ្យរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ ដុង ឧត្តម ភេទប្រុស អាយុជាង ៣០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង រីឯអ្នកបររថភ្លើងមិនទាន់ស្គាល់អត្តសញ្ញាណ៕