2023-07-06 10:07
256


ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកសត្វគោពេញទំហឹងរួចខ្ទាតប៉ះម៉ូតូមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី ៥ ខែ កក្ដដា ឆ្នាំ ២០២៣ នៅត្រង់ចំណុចភូមិ បុស្ស ឃុំ មេសរថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀង
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាអ្នករងរបួសមានឈ្មោះ ពុធ រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងអ្នករួមដំណើរត្រូវជាប្រពន្ធមាន ឈ្មោះ វឿន សុខា  អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាClick (2021)ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1JB-1472 ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ សុខ គុណ អាយុ ៣៨ ឆ្នាំ មុខរបរ អ្នករត់ឡានឈ្មួល មានទីលំនៅភូមិ ព្រៃទទឹង ឃុំ អង្គសុភីខាងលិច ស្រុក កំពង់ត្រាច ខេត្ត កំពតបើករថយន្តម៉ាកHQ-AWD ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 2BQ-2468 ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HQ-AWD ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 2BQ-2468 ដោយធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់កន្លែងកើតហេតុក៏បានបុកសត្វគោមួយក្បាល រួចក៏ខ្ទាត ទៅប៉ះម៉ូតូមួយគ្រឿង ម៉ាកហុងដាClick (2021)ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1JB-1472 ដែលធ្វើដំណើរពី កើត ទៅលិចបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលភ្លាមៗដល់អ្នកភូមិតែម្ដង។
បច្ចុប្បន្នរថយន្ត ម៉ូតូ និងសត្វគោ ត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចន្រ្ទា ដើម្បីដោះស្រាយតាមច្បាប់ ៕