2024-01-06 12:01
107

ភ្នំពេញ៖ នាយនគរបាលជាតិជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ចំនួន ០៤រូប ត្រូវបានព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យកាត់បន្ថយ និងដកហូតឋានន្តរស័ក្តិឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យដែលក្រុមការងារ msj tv ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ។ 

អតីតមន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៤រូប ដែលត្រូវព្រះករុណព្រះមហាក្សត្រ បន្ថយ និងដកហូតឋានន្តរស័ក្តិ រួមមាន ៖ 
១- លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អត្តលេខ ០៥៥២៥ 
២- លោកឧត្តមសេនីយ៍ត្រី តាំង គង់ អត្តលេខ ៨៤៣០៣ 
៣- លោកឧត្តមសេនីយ៍ត្រី ជូ ផល្លាទីន អត្តលេខ ៨៤៣៩២ 
៤-លោកឧត្តមសេនីយ៍ត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩។ 

ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ បានបញ្ជាក់ថាៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕