2024-02-02 04:02
74

នាព្រឹកថ្ងៃ សុក្រ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ នៅឃុំ រាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានធ្វើពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពល និងធុង            ចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ១៨០ គ្រួសារ ក្រោមអធិបតីភាព លោកជំទាវ  ដួង  វណ្ណា សមាជិការដ្ឋសភាមណ្ឌលស្វាយរៀង សមាជិកាគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានកិត្តិយសសមាគមនាតីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវមៀច  សុធារី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តីសាយ ឈុំ និងជាអគ្គលេខាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន លោកជំទាវពៅ សុភាព                ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងប្រធានសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខេត្ត ផងដែរ។

នៅក្នុងឪកាសនោះ លោកជំទាវ ពៅ សុភាព បានឱ្យដឹងថ ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង ទទួលបាននូវចង្គ្រានសន្សំសំចៃថាមពលចំនួន ៣២,០៧១គ្រឿង និងធុងចម្លោះទឹកស្អាតចំនួន ១០,៦៩០គ្រឿង សម្រាប់ចែកជួនប្រជាពលរដ្ឋទាំង៨ ក្រុងស្រុកក្នុងខេត្តស្វាយរៀង។ ប៉ុន្តែបច្ចុប្បន្នទើបទទួលបានចំនួន ១៩,០២៨ គ្រឿង សម្រាប់ស្រុករមាសហែកចំនួន៦,០៧៩ គ្រឿង ស្រុករំដួលចំនួន ៣,៨៩៤ គ្រឿង ស្រុកស្វាយទាបចំនួន ៣.២៣៣ គ្រឿង ស្រុកចន្ទ្រាចំនួន ២,៩៧០ គ្រឿង ស្រុកកំពង់រោទិ៍ចំនួន ២,៧៨៦ គ្រឿង និងក្រុងស្វាយរៀងចំនួន ៦៦ គ្រឿងហើយបានធ្វើការបែងចែកជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ ។ នៅសល់ចង្ក្រានចំនួន ១៣,០៤៣ គ្រឿង មានស្រុកស្វាយជ្រំ ចំនួន ៥,៦១២ គ្រឿង ស្រុកកំពង់រោទិ៍ចំនួន ១,១៩១ គ្រឿង ក្រុងបាវិតចំនួន ៣,១១៣ គ្រឿង ក្រុងស្វាយរៀងចំនួន ៣,០២៦ គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០,៦៩០ គ្រឿងបន្តទទួល និងធ្វើការបែងចែកជាបន្តបន្ទាប់ទៀត ។ 

ជាមួយគ្នានោះដែរលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ថា កាលពីថ្ងៃទី ២៥ ខែ        កក្កដា ឆ្នាំ ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍  បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារី វៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ  ដើម្បីអនុវត្តគម្រោង   ការចែកចាយដោយឥតគិតថ្លៃនូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១ លានដុល្លា ដល់គ្រួសារស្ត្រីក្រីក្រ និងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃនៅខេត្តចំនួន ០៨ គឺ មានខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ សម្រាប់ខេត្តស្វាយរៀងទទួលបាន ចង្ក្រានសន្សំ សំចៃថាមពលចំនួន ៣២,០៧១ គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០,៦៩០គ្រឿង សម្រាប់បែងចែកប្រជាជននៅទូទាំង ០៨ ក្រុង ស្រុក ក្នុងឃុំ-សង្កាត់ទាំង ៨០ ។ ដោយឡែកសម្រាប់ស្រុករមាសហែកចំនួន ១១ឃុំ ចំនួន ទទួលបាន ១១,៥១២ គ្រឿង ។

គួរបញ្ជាក់ថានៅក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមកទទួលចង្ក្រាន ទាំង ១៨០ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១ ម៉ឺនរៀលផងដែរ ។