2024-02-27 08:02
61

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះទីលានចាក់សំរាមមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវបានក្រុមបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យចេញប្រតិបត្តិអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ និងមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
    ហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះទីលានចាក់សំរាមខាហលើ កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២និង២០នាទី ស្ថិតនៅដីឡូត៏គ្មានលេខ ផ្លូវលេខ ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
   នគរបាលបានឲ្យដឹងថា ក្រោយទទួលបានសេចក្តីការណ៍ពីប្រជាពលរដ្ឋមានករណីអគ្គិភ័យឆេះទីលានចាក់សំរាមនេះភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានពិនិត្យ អន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាតបានទាំងស្រុងដោយប្រើប្រាស់ រថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន និងជំនួយអន្តរាគមន៍ រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន។
   ចំពោះមូលហេតុបង្កឲ្យមានករណីនេះ គឺបណ្តាកមកពីផ្ទុះកំប៉ុងហ្គាសតូចបង្កជាអគ្គិភ័យ។ ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការពន្លត់ដោយបញ្ចប់ទាំងស្រុងនៅវេលាម៉ោង ១៤និង១០នាទី ថ្ងៃខែឆ្នាំដដែល៕