2023-07-31 06:07
143

ភ្នំពេញ៖ កិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  នាព្រឹកថ្ងៃ ចន្ទ ទី៣១ ខែ កក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមាន ការចូលរួមពីអនុប្រធាន,អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាន នាយកដ្ឋាន នឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅសាលប្រជុំ គ.ជ.គ.ម.។


តាមការបញ្ជាក់ពីរបាយការណ៍បានឲ្យដឹងថា ឥទ្ធិពលកូនរដូវប្រាំង និងខ្យល់មូសុងនីរតីផង និងការទទួលរងឥទ្ធិពលបន្ទាប់ពីព្យុះក្នុងតំបន់ផង ហើយបានបង្កឱ្យតំបន់ខ្លះ មានភ្លៀងធ្លាក់ជោគជាំ និងតំបន់ខ្លះ ទៀតមានភ្លៀងធ្លាក់រាយប៉ាយមិនស្មើក្នុងកម្រិតតិចតួច។ ស្ថាន ភាពអាកាសធាតុមានសភាពក្តៅ និងហប់ខ្លាំង ដោយ សារបាតុភូតអែលនីណូ កើនឡើងកាន់តែខ្ពស់ ក្នុងពេលមានភ្លៀងធ្លាក់ខ្យត់ខ្សោយនៅដើមខែ និងថយចុះមកវិញចាប់ពីពាក់កណ្តាលខែកក្តដា បន្ទាប់ពីមានឥទិ្ធពលព្យុះកើតឡើង។
ខ្យល់កន្ត្រាក់ព្យុះតំបន់ចំនួន ២ បានកើតមាននៅក្នុងខែកក្កដា ហើយក្នុងនេះព្យុះទី ៤ បានង្កឱ្យមានឥទ្ធិពល បន្ទាប់នៅកម្ពុជា ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ដោយបង្កឱ្យមាន ខ្យល់បក់បោកខ្លាំងលើផ្ទៃសមុទ្រ  និងរលកសមុទ្រខ្ពស់ៗ ដែលបង្កការរំខានដល់ការធ្វើដំណើរ និងអាជីវកម្មនេសាទនៅសមុទ្រ ហើយអាជ្ញាធរមូលដ្ឋានក៏បានចេញសេចក្តីជូនដំណឹងដល់អាជីវករ និងនេសាទឱ្យមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពប្រែប្រួលលើផ្ទៃសមុទ្រ។
ហេតុការណ៍ខ្យល់កន្ត្រាក់ក្នុងខែកក្កដា រួមមាន៖ កើត មានចំនួន ៣១លើក នៅមូលដ្ឋានរាជធានីខេត្តចំនួន ១៩ ស្ថានភាពរងគ្រោះ៖ 


ផ្ទះរលំ និងខូចធ្ងន់ធ្ងរចំនួន ១៤៦ខ្នង របើកដំបូល និងខូចខាតមធ្យម ១៤៥៤ខ្នង របើកដំបូលសាលាឆាន់ និងកុដិលោក ៤ខ្នង រោងម៉ាស៊ីនកិនស្រូវ ១កន្លែង អគារ និងប៉ុស្តិ៍រដ្ឋបាល ១០កន្លែង ដួលរលំផ្ទាំងប៉ាណូ និងក្លោងទ្វាចូលក្រុង ៣កន្លែង និងរបួស ២៤នាក់។ កើត មានចំនួន ១៨លើក នៅមូលដ្ឋានខេត្តចំនួន ១១, ស្ថាន ភាពរងគ្រោះ ស្លាប់ ១៣នាក់(ស្រី៣) របួស ៦នាក់, គោ ក្របីងាប់ ១៦ក្បាល ខូចខាតទឹកទន្លេមេគង្គមានការកើនឡើងបន្តិចម្តងៗនៅគ្រប់ស្ថានីយ៍ជលសាស្ត្រក្នុងខែកក្កដានេះ និងបានចាប់ផ្តើមហូរចូលទន្លេសាបនៅថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីកម្ពស់ទឹកនៅស្ថានីយ៍ជល សាស្ត្រទន្លេបាសាក់ចតុមុខ មានកម្ពស់ ២,៦៥ម៉ែត្រ និងយឺតជាងឆ្នាំ២០២២ ប្រមាណ២ខែ។
លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គលើទេ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួចដែលក្នុងនេះ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយ៍ជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាបជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ។ យោងស្ថានភាពអាកាស ធាតុដែលត្រូវបានព្យាករណ៍ ដោយក្រសួងជំនាញ ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិចតែនៅតាមតំបន់ទំនាបតាមដងទន្លេប៉ុណ្ណោះ។ចំពោះជំនន់ទឹកភ្លៀងអាចនឹងកើតមានដោយកន្លែងក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច។
លោកទេសរដ្ឋមន្រ្តីបានជំរុញដល់មន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួមជាមួយលេខាធិការដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ។
ពង្រឹងសមត្ថភាពនិងលទ្ធភាពក្នុងការឆ្លើយតបសង្គ្រោះ បន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្ត រាយក្រោមកិច្ចសហប្រតិបត្តិការជាមួយកងប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ។ រៀបចំ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ៕