2023-09-30 01:09
190

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៨នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរធ្វើការឃាត់ខ្លួនពាក់ពន្ធ័ករណីលេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ )។    ការបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៧. ០១ នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣  ស្ថិតនៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម  កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ និងវត្ថុតាងចាប់យករួមមាន :
-កុំព្យូទ័រ  ចំនួន ០១ គ្រឿង។
– ទូរទស្សន៍ចំនួន ០១ គ្រឿង 
– ប្រាក់រៀលចំនួន ៩៥០០០០៛
– ម៉ូតូ ចំនួន ០៤ គ្រឿង។
– ទូរស័ព្ទដៃចំនួន០១គ្រឿង 

បច្ចុប្បន្ន : ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕