2023-03-23 02:03
549

ប៉ោយប៉ែត៖ ក្រុមក្មេងស្ទាវជនជាតិថៃ មានគ្នាចំនួន០៣នាក់ បានទាញកាំបិតប៉័ងតោដេញកាប់ជនជាតិបណ្តាលឱ្យរងរបួស០២នាក់ធ្ងន់ ដើម្បីជំរះបញ្ជីរចាស់បង្កភាពភ្ញាកផ្អើលក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍បង្ក្រាបភ្លាមៗដោយឃាត់ខ្លួនជនបង្កជនជាតិថៃទាំងអស់ដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ត្រង់មុខវត្តផ្សារកណ្តាល ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រុមជនសង្ស័យជនជាតិថៃទាំង០៣នាក់ រួមមាន៖ ទី១-  ឈ្មោះ Soraprach Kiryapong ភេទប្រុស ,ទី២- ឈ្មោះ Supphachai Setteemut ភេទប្រុស និងទី៣- ឈ្មោះ MONSAK AIMYOO ភេទប្រុស ពួកគេស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពដោយប្រើកាំប៉័ងតោដេញកាប់ទៅលើជនជាតិចិន ចំនួន០២នាក់ បណ្តាលឱ្យរថរបួសធ្ងន ដើម្បីដោះស្រាយគំនុំចាស់។ចំណែកជនរងជាជនជាតិចិន ត្រូវបានមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា ទី១- ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី២- ឈ្មោះLIN CHUN FU ភេទប្រុស អាយុ ៤៦ឆ្នាំ បានរង ជាច្រើនកន្លែងធ្ងន់ ជនរងគ្រោះបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ។

ជនសង្ស័យជនជាតិថៃទាំង០៣នាក់ បានសារភាពថា «ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើក្រុមជនជាតិចិនប្រាកដមែនដោយសារធ្លាប់មានទំនាស់គ្នានាពេលកន្លងមកទើបឃើញឱកាសល្អជំរះបញ្ជីរចាស់ចេញតែម្តង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាបមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោមការការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់៕