2024-02-22 06:02
82

កំពង់ស្ពឺ: អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រតិកម្មយ៉ាងខ្លាំងជាមួយក្រុមគ្រឿងចក្រដែលមកកាយអាច៍ដីធ្វើជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាតហើយប្រើពាក្យមិនសមរម្យមកលើពួកគាត់ទៀតផង  ទីតាំងដែលក្រុមគ្រឿងចក្រកំពុងធ្វើសកម្មភាពនេះស្ថិតនៅក្នុងភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ហើយដឹកយកមកចាក់នៅទីតាំងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាពិសេសនោះគឺរាល់ពេលដែលគេដឹកជញ្ជូនម្តងៗគឺមិនបានគ្របឲ្យជិតនោះទេបើទោះបីមានអាចម៌ដីធ្លាក់រាយប៉ាយប្រឡាក់ពេញផ្លូវក៏ពួកគេមិនខ្វល់នោះដែរ ។
   បន្ទាប់ពីទទួលបាននូវព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺ បាននាំគ្នាចុះទៅថតផ្តិតយករូបភាពជាក់ស្តែងនៅទីតាំងខាងលើនេះ ប៉៉ុន្តែអ្វីដែលធ្វើឲ្យហួសចិត្តនោះគឺនៅពេលដែលក្រុមអ្នកសារព័ត៌មានកំពុងថតសកម្មភាព គ្រឿងចក្រកាយអាចម៌ដី ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចេញមកអះអាងថាជាម្ចាស់គ្រឿងចក្រ បានប្រើពាក្យសម្តីមិនសមរម្យក្នុងចេតនារារាំងមិនឲ្យថត ហើយថែមទាំងថតអ្នកសារព័ត៌មានយើងវិញថែមទៀតផង ។
  ពាក់ព័ន្ធទៅនិងទីតាំងជីកកាយយកអាចម៌ដីនៅចំណុចខាងលើនេះ បើតាមលោក                 ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ថាក្រុមគ្រឿងចក្រខាងលើនេះ លោកមិនទាន់ចុះហត្ថលេខាឬអនុញ្ញាតឲ្យធ្វើអាជីវកម្មនៅឡើយទេ  ដូច្នេះលោកនឹងដឹកនាំមន្ត្រីជំនាញចុះទៅបិទតែម្តង ៕