2023-08-09 07:08
175


ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី៨ ខែសីហា  ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដ៏រន្ធត់ ព្រះភិក្ខុ ធម្មាលង្ការោ ចាន់ សុជន និងកូនសិស្សចំនួន៥អង្គ នាក់បាន ជួបគ្រោះ ថ្នាក់ចរាចរណ៍ដ៏ រន្ធត់ មួយនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈពេលព្រះតេជគុណនិងកូនសិស្សចេញពីការដាំដេីមឈេីនិងមេីលកិច្ចការនៅវត្តធម្មាលង្ការាមភ្នំ្រពះ។
   ពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពី មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅឡើយទេ។ នៅកន្លែងកើតហេតុ គេបានឃើញប្រជាពលរដ្ឋ សមត្ថកិច្ច និងអាជ្ញាធរ បានជួយអន្តរាគមន៍ យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជាការសង្គ្រោះបន្ទាន់ក្នុងករណីបឋម។
   សូមជម្រាបជូនថា , ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” នឹងធ្វើការផ្សព្វផ្សាយជូនប្រិយមិត្តជាបន្តនៅពេលក្រោយ។ សូមអរគុណ