2024-03-12 05:03
52

ខេត្តរតនគិរី ៖   លោក ថង សុខុន អាងតួនាទីជាអនុប្រធានស្នាក់ការ បរិស្ថាន  គ្រប់គ្រង ០៣ស្រុក ហ៊ានយករថយន្តរដ្ឋសម្រាប់បម្រើអង្គភាពជិះដើរផឹកស៊ីសេរី ហើយស្រវឹងស្រាបើកបំបុកគោយន្តកែឆ្នៃ ពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំតែហាក់ដូចជាមិនមានរឿងអ្វីទាំងអស់ដោយសារតែអំណាចនិងលុយ។

ហេតុការណ៍ដែលបើករថយន្តរបស់អង្គភាពទៅបុកគោយន្តកែឆ្នៃនោះនៅវេលាម៉ោងប្រមាណ៩.៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ 

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកបើកបររថយន្តបុកគោយន្តនោះគឺលោក ថង សុខុន មានឋានៈ ជាអនុប្រធានស្នាក់ការ បរិស្ថាន  គ្រប់គ្រង ០៣ស្រុកក្នុងនោះមានទី១ ស្រុកវើនសៃ ទី២. ស្រុកតាវែង និងទី៣ ស្រុកអណ្តូងមាស។

ដែលបានបើកបររថយន្ត ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ រដ្ឋ19 .2-22 68 ពណ៌ខៀវស្លែ ។ 
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តបង្ករនោះបើកបរទឹសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដោយសារឥទ្ធិពលស្រាកំពុងស្រវឹងជោគជាំផងនោះបាត់បង់ម្ចាស់ការទៅហើយទើបមកដល់ចំណុច មុខឃ្លាំងទិញគ្រាប់ស្វាយចន្ទី ក៏បានរេចង្កូតទៅបុកគោយន្តកែឆ្នៃដែលកំពុងបើកបរបញ្ច្រាសទិសគ្នា
នោះពេញទំហឹងតែម្តងបណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំងសងខាង ។លោកថងសុខុនអនុប្រធានស្នាក់ការប្រចាំបីស្រុកតាវែងស្រុកវ៉ើនសៃនឹងស្រុកអណ្តូងមាសនៅព្រឹកថ្ងៃទី 11 ខែមិនាឆ្នាំ 2024 អង្គភាពទូរទស្សន៍MSJ TV បានខលទូរសព្ទទៅសុំការបំភ្លឺពីលោកក៏ប៉ុន្តែលោកបានឆ្លើយថាជាប់រវល់បើករថយន្តចំណែកលោក មូល សំវាំង ដែលជាប្រធានស្នាក់ការអង្គភាពទូរទស្សន៍ MSJ TV យើងមិនអាចសុំការបំភ្លឺបានទេនៅព្រឹកនេះដោយសារពុំមានទូរសព្ទ័ប្រភពបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កក៏ត្រូវបានគ្នីគ្នាមកដឹករំដោះតាមម៉ូតូ យកចេញទៅបាត់ដោយសារតែប៉ាកពួកអំណាចនិងទឹកលុយផងដោយមិនបង្អងយូរឡើយ។

ហើយគេក៏ឃើញលោក មូល សំវ៉ាំង ជាប្រធានស្នាក់ការគ្រប់គ្រងបីស្រុក មកធ្វើការសម្របសម្រួលជាមួយម្ចាស់គោយន្ត ដើម្បីបញ្ចប់រឿងភ្លាមៗផងដែរ ៕