2023-04-12 10:04
293

ព្រៃវែង៖ អតីតបុរសជាប្តីបានផឹកស្រាស្រវឹងនឹកឃើញឆ្នាំងចាស់ ទៅបំប៉ែៗរកអតីតប្រពន្ធបានផ្ទុះជាអំពើហិង្សាបង្កជារបួសស្នាម ស្ត្រីរងគ្រោះបានស្នើសុំកិច្ចអន្តរាគមន៍ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ញា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឈានដល់ការស្រាវជ្រាវ ឃាត់ខ្លួនបង្កតែម្តង។

តាមសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីហិង្សាខាងលើ ស្ថិតនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បន្ទាប់ទទួលបានព័ត៌មាន ករណី “ហិង្សាដោយចេតនា”  ត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចប្រចាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិ។

នគរបាលបានឲ្យដឹងថា ករណី “ហិង្សាដោយចេតនា“ កើតឡើងរវាងអតីតប្តីឈ្មោះ វ៉េង សាប៊ុន អាយុ ៣៤ឆ្នាំ វាយទៅលើអតីត ប្រពន្ធឈ្មោះ ឡុង ឈៀងមៃ អាយុ ៣០ឆ្នាំ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ កន្លងអៅ នៅវេលាម៉ោង ១៣និង៥០នាទី ស្ថិតនៅផ្សារកាជួយ ភូមិហឹនទៀង ឃុំហ៊នទៀង ស្រុកតាំងហ៊ីង ខេត្តឡុងអាង ប្រទេសវៀតណាម ប៉ុន្តែក្រោយមកបានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ហាអគ្គស្នងការជួយអន្តរាគមន៍។

ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ញា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងស៊ន់ បានបញ្ជូនព័ត៌មានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីស្រាវជ្រាវលើករណីនេះ។

លោកវរសេនីយ៍ត្រី អ៊ឹម រតនា មុខងារ នាយប៉ុស្តិ៍ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ និងបញ្ហាឲ្យ កម្លាំងស្វែងរកជនសង្ស័យដែលជាអតីតប្តីមកសាកសួរ នៅចំពោះសមត្ថកិច្ចជនសង្ស័យបាន សារភាពថា "រូបគាត់ពិតជាបានវាយទៅលើជនរងគ្រោះដែលជាអតីតប្រពន្ធពិតមែន ដោយសា ខ្លួនស្រវឹងស្រា"។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕