2023-10-11 12:10
302

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃ  នៅម្ដុំច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១  សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣កន្លងមក ត្រូបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោងប្រហែល ០០:២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣នេះ។ 

ជនសង្ស័យខាងលើឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ មានសារធាតុញៀន)។
សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួនប្រហែល២.០០០$ (ពីរពាន់ដុល្លារអាមេរិក), ចិញ្ចៀនមាស១វង់ទម្ងន់១ជីកន្លះនិងខ្សែកមាស១វង់មានទម្ងន់៣ជី។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់៕