2024-03-24 07:03
40

ភ្នំពេញ: មនុស្សពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករ៉ឺម៉កកង់ បីបើកបត់បញ្រ្ចាស់ផ្លូវពេញទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅចំណុចស្តុបវត្តឬស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរគ្រោះដែលរងរបួសធ្ងន់ ទី១ ឈ្មោះ ស្រៀង ភារក្ស ភេទប្រុស អាយុ ២៣ឆ្នាំ ទី២:ឈ្មោះ ស្រៀង  ភារុត ភេទប្រុស អាយុ១៨ ឆ្នាំ ។
   បើតាមសម្តីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក តាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចភ្លើងស្តុបក៏បានបត់ឆ្លងផ្លូវទៅខាងស្ដាំ រួចក៏បត់ត្រឡប់ក្រោយបញ្រ្ចាស់ផ្លូវវិញ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះគ្នាពីរនាក់ធ្វើដំណើរតាម                 បណ្ដោយផ្លូវ៥០ម៉ែត្រ បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ទាំងពីរនាក់ តែម្តង។
   បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ  ចំណែក វត្ថុតាងពាក់ព័ន្ធសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចបានអូសយកទៅរក្សាទុករង់  ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។