2023-07-28 05:07
272

ខេត្តព្រះវិហារ ៖ កម្លាំងជំនាញការិយាល័យប្រឆាំគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះ សំ លុន្នី កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។    

សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ សំ លុន្នី ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទ្បឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
វត្ថុតាងគ្រឿងញៀនចាប់យក៖
១/មេតំហ្វេតាមីន (ICE) ទម្ងន់ ៣,៤៩ ក្រាម (បីក្បៀសសែសិបប្រាំបួនក្រាម)  ។
សម្ភារៈ និងមធ្យោបាយចាប់យក៖
១/ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក VIVO ពណ៍ខ្មៅ (ចាស់) ។
២/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ 
លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី ០១ នាក់) មានឈ្មោះដូចខាងក្រោម៖


១/ឈ្មោះ  រ័ត្ន  ចាន់ថ្លា  ភេទប្រុស  អាយុ ១៤  ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ  រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
២/ឈ្មោះ  ផុន ចាន់ណាក់  ភេទប្រុស  អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៣/ឈ្មោះ  វឿន វិច្ឆិកា  ភេទប្រុស  អាយុ  ១៦  ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៤/ឈ្មោះ  គុណ សុវណ្ណា  ភេទស្រី  អាយុ ១៥ ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
វត្ថុតាងគ្រឿងញៀនចាប់យក៖ គ្មាន ។
-តេស្តទឹកនោមស្វែងរកសារធាតុញៀនមានសញ្ញាណវិជ្ជមាន (+) ។
សម្ភារចាប់យក៖
១/ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក IPhone 6 ពណ៌មាស (ចាស់) ។
២/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ និងសម្ភារ ត្រូវបានកម្លាំងសមត្ថិកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕