2024-01-09 03:01
70

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ពិធីនេះធ្វើឡើងរយ:ពេល ២ថ្ងៃ គឺនៅថ្ងៃទី០៩ និងទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការសាលា ខេត្ត មេបញ្ជាការកងកំលាំងអាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ទូទាំងខេត្តចូលរួមផងដែរ។

ក្នុងពិធីនេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ លទ្ធផលក្នុងឆ្នាំ២០២៣កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជារ សេចក្ដីណែនាំ កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៥ និង យុទ្ធសាស្រ្តបញ្ចកោណបញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយអាទិភាពគន្លឹះ ៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាព ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីបង្កើនការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណ: និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើ យតបនឹងសេចក្តីត្រូវការរបស់ប្រជាព លរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង សមធម៌សង្គម។ 

ឯកឧត្ដម អភិបាលខេត្តបន្តទៀតថាៈ ទោះបីបណ្តាឆ្នាំកន្លងមកលើសកលលោក ទូទាំងប្រទេសកម្ពុជា ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង បានជួបនូវវិបត្តិជាច្រើន ដោយសារជំងឺកូវីដ-១៩ និង បញ្ហាប្រឈមនានា ក៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំពុះពារជំនះដោយអនុវត្តនូវតួនាទី ភារកិច្ចនៅតែបន្តសម្រេចបាននូវលទ្ធផលគួរជាទីមោទន។

ឯកឧត្ដម បានបន្ដថាៈ ដោយឡែកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៤ ដែលបានដាក់ចេញថ្ងៃនេះត្រូវពិភាក្សាដើម្បីប្តេជ្ញាខ្ពស់ចំពោះបេសកកម្មរបស់ខ្លួនអនុវត្តអោយបានជោគជ័យ។ 

ចំពោះបញ្ហាដែលនៅសេសសល់ពីឆ្នាំ២០ ២៣ បន្តដោះស្រាយអោយស្របតាមយន្តការច្បាប់ និងកិច្ចការនានាក្នុងឆ្នាំ២០២៤ ស្ថិតក្នុងក្របខណ្ឌ នៃផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើអោយ សមាជិក សមាជិកា អង្គសន្និបាតទាំងអស់ពិភាក្សាប្រមូលធាតុចូលអោយចំគោលដៅ និង ទិសដៅ របស់រដ្ឋបាលបានដាក់ចេញស្របតាបការវិវត្តន៍នូវស្ថានភាពសង្គមសេដ្ឋកិច្ច ដើម្បីឆ្លើយតប នឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និង ការលើកស្ទួយជីវភាព របស់ប្រជា ពលរដ្ឋអោយកានើតែប្រសើរឡើងបន្តទៀត៕