2023-04-19 01:04
374

កំពង់ស្ពឺ៖ រថយន្ត Lexus 570 មួយគ្រឿងបានបុករថយន្ត Takoma ពីក្រោយពេញមូយទំហឹងលើផ្លូវល្បឿនលឿន បណ្តាលឲ្យមនុស្សចំនួន០២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ០៦និង៤៥ នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅ ត្រង់ ចំណុចលើផ្លូវល្បឿនលឿន  ភូមិទួល ព្រិច ឃុំត្រពាំងគង  ស្រុក សំរោង ទង  ខេត្ត កំពង់ ស្ពឺ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-2563 ទិសដៅពីកើតទៅលិច បានបុករថយន្តមួយគ្រឿងទៀត ម៉ាក Takoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-4109 ដែលកំពុងធ្វើដំណើរស្របទិសគ្នា។ នគរបាលបានឲ្យដឹងទៀតថា រថយន្ត Lexus បានបុករថយន្ត Takoma ពីក្រោយរុញផ្ទប់នឹងរបាំងការពារសុវត្ថិភាពតែម្តង។

សូមបញ្ជាក់ថា ផ្លូវល្បឿន ភ្នំពេញ-កំពង់សោម តាមការកំណត់ល្បឿនចន្លោះ 60-100-120 km/h តែអ្នកបើកបរខ្លះបើកលើសល្បឿនកំណត់បង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ចំពោះចំណាត់ការចាប់អ្មកល្មើសល្បឿន លើផ្លូវផ្លូវល្បឿនលឿនដូចមិនឃើញសោះឃើញតែមានវិធានការចាប់អ្នកបើកបរបញ្ច្រាស់ទិសប៉ុណ្ណោះ៕