2024-03-04 10:03
50

ភ្នំពេញ៖ មុនពេលលោតទឹកសម្លាប់ខ្លួនយុវជនចំនួន០២នាក់ ត្រូវជាមិត្តភ័ក្តស្លាប់រស់នឹងគ្នាថតនូវវីដេអូទុកជាភស្តុតាងដោយពោកពាក្យថា «ពេលនេះពួកយើងបានមកដល់លើស្ពានជ្រោយចង្វារ ប៉ុន្តែពួកយើងស្លាប់ជាមួយគ្នាប្រាថ្នាជាតិក្រោយកើតមកជាបងប្អូនបង្កើតនឹងតែម្តង»។

ខាងលើនេះ គឺជាបណ្តាំចុងក្រោយរបស់យុវជន ចំនួន០២នាក់ ដែលបានដឹកដៃគ្នាមកលោទឲតទឹកសម្លាប់ខ្លូនលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោងប្រមាណជាង ១រំលងអាធ្រាត្រចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលដឹកដៃគ្នាមកលោតទឹកសម្លាប់ខ្លូនលើស្ពានជ្រោយចង្វារនោះ ទី១- ឈ្មោះ ចិន ចិ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល និងមានទីលំនៅ ភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកប្រាសាទ ខេត្តឧត្តរមានជ័យ និងទី២- ឈ្មោះ គឹម សាវ័ន អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

តាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន ចំនួន០២នាក់ បានដើរឡើងលើស្ពានជ្រោយចង្វារ និងបានកាន់ដៃគ្នាលោតទម្លាក់ក្នុងទឹកទន្លេទាំងពីរដោយបន្សល់ទុកនៅស្បែកជើង ០២គូរ អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរ ០២សន្លឹក ទូរសព្ទ និងសម្ភារៈមួយចំនួនទៀត។

តាមរយៈខ្លីបទូរសព្ទរបស់ជនរងគ្រោះបានថតទុកជាភស្តុតាង និងបណ្តាំចុងក្រោយថា «ទោះបីពួកយើងមិនបានកើតនៅថ្ងៃខែឆ្នាំជាមួយគ្នា ប៉ុន្តែពួកយើងបានស្លាប់ជាមួយគ្នាដោយប្រាថ្នាជាតិបានកើតជាបងប្អូនបង្កើត»។ 

នារីជាសង្សារបស់ជនរងគ្រោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «មុនពេលលោតទឹកសម្លាប់ខ្លួនបុរសជាសង្សាបានប្រាប់នាងឱ្យដឹងដែរហើយនាងបានព្យាយាមនិយាយលួងលោម និងអង្វរកុំឱ្យគិតខ្លីបែបនេះ ប៉ុន្តែដោយសារពួកគេទាំងពីរនាក់មានវិបត្តិក្នុងគ្រួសារ ត្រូវឪពុកម្តាតស្តីបន្ទោស និងគ្មានការងារធ្វើផងនោះ ទើបអស់សង្ឃឹមក្នុងឆាកជីវិតដឹកដៃគ្នាមកលោតទឹកសម្លាប់ខ្លួនតែម្តង»។ នារីសង្សាបានបញ្ជាក់ថា «ការសម្រេចចិត្តបញ្ចប់ជីវិតរបស់សង្សានាង និងមិត្តភ័ក្ត គឺពួកគេមានវិបត្តិដូចគ្នា គឺឪពុកម្តាយកាត់កាលចោលគ្មានទីពឹង ទើបនាំគ្នាគិតខ្លីបែបនេះ»។

ក្រោយពេលកើតហេតុសមត្ថកិច្ចដែលឈរជើងនៅគល់ស្ពានជ្រោយចង្វារ ចេញអន្តរាគមន៍ជួយស្វែងរកភ្លាមៗ ប៉ុន្តែមិនត្រូវបានប្រទះឃើញនោះទេ រហូតដល់ព្រឹកថ្ងៃទី០៤ ខែមីនា វាសនារបស់យុវជនទាំងពីរនាក់ស្លាប់ឬរស់នៅឡើយទេ៕