2024-01-18 06:01
127

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសេចក្តីសម្រេច ១៣ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេច តែងតាំង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម អនុប្រធាន និងមានអនុប្រធានប្រចាំការម្នាក់ រួមទាំងអនុប្រធាន ០៣រូបទៀត ព្រមទាំងសមាជិកជាច្រើនទៀត៕