2023-07-03 08:07
159

កំពង់ស្ពឺ៖ ក្រុមមុខសញ្ញាតែងតែធ្វើសកម្មភាពបាញ់កញ្ចក់រថយន្តដោយជំពាមកៅស៊ូផ្លូវល្បឿ​នលឿន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្នងការនគរបាលកំពង់ស្ពឺ បើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតបង្រ្កាបបានដល់ទីតាំងជំរុំស្នាក់នៅរបស់ពួកវា។

ក្រោយពេលនគរបាលបង្ក្រាប ជនសង្ស័យបានអះអាងថា «ការប្រើប្រាស់ជំពាមកៅស៊ូបាញ់សំដៅរថយន្តអ្នកដំណើរពេលខ្លះមានប្រសិទ្ធភាព និងពេលខ្លះមិនបានផលនោះទេ​»

ជាក់ស្ដែងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នា​ទី ចំណុចជំរុំក្បែរផ្លូវល្បឿនលឿន ក្នុងភូមិស្លារ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុខសញ្ញាយ៉ាងសកម្មបាញ់កញ្ចក់រថយន្តយន្តផ្លូវល្បឿនលឿនមានឈ្មោះ ឈឿម ដែន ហៅខ្មៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំ​រោងទង។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរ​ជាជនរងគ្រោះ​ និងតំណាងក្រុម​ហ៊ុន ផ្លូវ​ល្បឿនលឿន​ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំ​រោ​ងទង​ បានបេីកប្រតិបត្ដិការស្រាវជ្រាវរកមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ​ គប់​ បាញ់កញ្ច​ក់រថយន្ដ​ រហូតឈានដល់ការចាប់ខ្លួនតែម្តង។

ជនសង្ស័យបានសារភាពនថា «ខ្លួន និងបក្ខពួក​បានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់ក​ញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿន​លឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ ភូមិស្លារ ឃុំវល្លិ៍សជាញឹកញាប់»

ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងដោយមានការចង្អុលណែនាំពីលោកឧត្ដម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប្រចាំការលេី​ផ្លូវល្បឿនលឿន ស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខ​សញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។តាមចម្លើយសារភាពរបស់ឈ្មោះ ឈឿម ដែន ហៅខ្មៅ បានបញ្ជាក់ថា «ការធ្វេីសកម្មភាពមិនរេីសប្រភេ​ទ​រថយន្ដ និងពេលវេលាទេ​ឥ្យតែខ្លួន និងបក្ខពួកចេ​ញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាស​ន្ន​ (ទីតាំងប្រេី​ប្រាស់គ្រឿងញៀន) កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីនតែមិនដឹងថាចំបែកកញ្ចក់ ឬកំពិតនោះទេ​ តែការបាញ់គប់កញ្ចក់​រ​ថយន្ដមិនមែនមានតែខ្លួនទេ គឺមានបក្ខពួកផ្សេង​ទៀ​ត»។ ជនសង្ស័យ ឈឿម ដែន បានសារភាពថា «ករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាព និងពេលខ្លះមិនបានផលនោះទេ​»

ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រា​វ តាមចាប់បច្ចុប្បន្ន​សមត្ថកិ​ច្ច​នគរបាល​នៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​សំរោង​ទ​ង​បាន​កសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតា​មនីតិវិធី៕