2023-05-12 11:05
308


ខេត្តព្រះសីហនុ ៖ នៅចំណុចរង្វង់មូលសម្តេចសង្ឃ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៣នៅលើដង ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៧៨និង១៧៩ ដែលស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូមួយគ្រឿងម៉ាកdream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-5459 មានទិសដៅពីព្រះសីហនុទៅភ្នំពេញ បេីកបរដោយឈ្មោះ សៀង សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណេីរម្នាក់ឈ្មោះ សៀង ផាន់ណា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះជា មួយនឹងម៉ូតូមួយគ្រឿងម៉ាកdreamC125ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J-8845 មានទិសដៅបញ្រ្ចាសគ្នា បេីកបរដោយឈ្មោះ ផល់ គឹមសាន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុនិងអ្នកររួមដំណេីរម្នាក់ឈ្មោះ យុន ស្រីមួយ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ 
គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យ១.ឈ្មោះ សៀង សំអាត អ្នកបេីកបរម៉ូតូ ពាក់ស្លាកលេខ ព្រះសីហនុ1G -5459 រងរបួសធ្ងន់ (បញ្ជូនទៅពេទ្យរាជធានីភ្នំពេញនិង២.ឈ្មោះ សៀងផាន់ណា អ្នករួមដំណេីរ ម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ1G-5459(រងរបួសមធ្យម៣. ឈ្មោះ ផល់ គឹមសាន អ្នកបើកបរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ1J-8845 (រងរបួសមធ្យមនិង៤.ឈ្មោះ យុន ស្រីមួយ អ្នករួមដំណេីរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ1G-8845(រងរបួសមធ្យម)។ 
បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនវាលរេញ រីឯវត្ថុតាង(ម៉ូតូ២គ្រឿង)ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕