2023-08-04 08:08
200

ភ្នំពេញ៖ ហាងកែសម្ផស្សយីហោ «S88 Beauty» ផ្សារធំថ្មី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ចុះបិទបន្ទាប់ពីព្យាបាល និងធ្វើការកែសម្ផស្សឲ្យប្រពន្ធតារាកំប្លែងល្បីល្បាញប្រចាំស្រុកខ្មែរនាយពាក់មី។ 

យោងតាមកំណត់ហេតុបិទ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ របស់អាជ្ញាធរ បានឲ្យដឹងថា «ការបិទហាងកែសម្ផស្ស យីហោ S88 Beauty ផ្សារធំថ្មី  មួយកន្លែង បន្ទាប់ពីរកឃេីញថាទីតាំងមួយកន្លែងនេះមិនមានអជ្ញាបណ្ណ័ត្រឹមត្រូវ និងបានព្យាបាលប្រពន្ធតារាកំប្លែងនាយពាក់មី បណ្តាលឲ្យរងរបួសធ្ងន់។ 

សូមជម្រាបថា ទីតាំងខាងលេីនេះ ស្ថិតនៅផ្ទះលេខ ១១០E0 តាមបណ្តោយផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មហាជនរងចាំមើលថា ករណីនេះម្ចាស់ហាងកែសម្ផស្ស យីហោ S88 Beauty រវាងជនរងគ្រោះជាប្រពន្ធនាយពាក់មីដោះស្រាយយ៉ាងដូចម្តេច? ខណៈស្ថានភាពរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញនោះទេ៕