2023-04-20 10:04
366

ភ្នំពេញ៖ រថយន្ត ម៉ាក MAZDA CX5 របស់លោក ជា ច័ន្ទបូរិបូរណ៍ ជាមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងជាអ្នកអត្ថាធិប្បាយអំពីបញ្ហាសង្គមនានា និងនយោបាយ ត្រូវម៉ូតូកង់បីបុកពីក្រោយរងការខូចខាតយ៉ាងដំណំ ខណៈពេលកំពុងតែឈប់រងចាំភ្លើងស្តុប។

ពាក់ព័ន្ធករណីនេះ លោក ជា ច័ន្ទបរិបូរណ៍ ជាភាគីរងគ្រោះបានលើកឡើងថា "ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង។ ដូច្នេះខ្ញុំសម្រេចថា ត្រូវម្ចាស់កង់៣ ទទួលខុសត្រូវក្នុងកំរឹតណាមួយ"។

សូមរំឭកថា នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ នៅចំណុចភ្លើងស្តុបអង់តែនទួលគោក ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រថយន្តម៉ាក Mazda CX5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2273 ជាកម្មសិទ្ធរបស់លោក ជា ច័ន្ទបរិបូរណ៍ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម និងនយោបាយ ធ្វេីដំណេីរតាមផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់រង់ចាំភ្លេីងសញ្ញាចរាចរណ៍ ស្រាប់តែម៉ូតូកង់បីមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យគាបជាប់គ្នារងការខូចខាតយ៉ាងដំណំតែម្តង។

ក្នុងករណីខាងលើនេះ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរលើបណ្តាញសង្គមថា "ករណី កង់៣បុកគូទឡានខ្ញុំយប់ម៉ិញ! ករណីនេះសូមបងប្អូនក្នុងជួយផ្តល់ជាយោបល់អោយគាត់រួចខ្លួនដោយលើកម្រាមដៃ១០ ឬត្រូវទទួលខុសត្រូវកំរឹតណាមួយ?"។ លោកបានសរារទៀតថា "បើតាមខ្ញុំ
ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង។ ដូច្នេះខ្ញុំសម្រេចថា ត្រូវម្ចាស់កង់៣ ទទួលខុសត្រូវក្នុងកំរឹតណាមួយ"។

សូមបញ្ជាក់ថា ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលទៅលេីភាគីទាំងសងខាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕