2024-02-12 12:02
141

បាត់ដំបង៖ បុរសជាឪពុកចុងចិត្តព្រាន បានធ្វើសកម្មភាពគំរាមសម្លាប់ ដើម្បីចាប់រំលោភលើកូនស្រីចុង អាយុ ១៤ឆ្នាំ បានសម្រេចជាច្រើនលើកចុងក្រោយនាងទ្រាំលេងបានទម្លាយរឿងរ៉ាវប្រាប់ម្តាយបង្កើតប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង។ 

ក្រោយទទួលបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះដោយឪពុកចុងអប្រិយចាប់រំលោភចុងក្រោយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦និង១០នាទី នៅចំណុច ភូមិតាង៉ែន ក្នុងខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស៊ុន យ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាតដំបង បច្ចុប្បន្នស្នាក់នៅទំនប់អាងកំពីងពូយ។ 

ជនសង្ស័យជាឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះដែលជាកូនស្រីចុង មានអាយុ ១៤ឆ្នាំ នៅពេលទៅរកត្រី និងពេលនៅផ្ទះស្ងាត់តែពីរនាក់ រហូតបានសម្រេចជាច្រើនលើកចាប់ដើមឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រហែល ០១ឆ្នាំ ដោយបានគំរាមសម្លាប់ចោលបើហ៊ានតែនិយាយប្រាប់អ្នកដទៃដឹង។ 
លុះនៅវេលាម៉ោប្រហែល ០១យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឪពុកចុងឈ្មោះ ស៊ុន យ៉ុម កើតមានតណ្ហាពុះកញ្ជ្រោលបានឡើងតាមបង្អួចចូលក្នុងបន្ទុប់កូនស្រីចុងបម្រុងរំលោភត្រូវកូនស្រីប្រកែកហើយនិយាយរឿងរ៉ាវទាំងប៉ុន្មានដែលឪពុកចុងចិត្តព្រានប្រាប់ទៅដល់ម្តាយទើបប្តឹងនគរបាលប៉ុស្តិ៍។ 

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុម នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរតាមនិតិវិធី។ 

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា «ខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចជាច្រើនលើកពិតប្រាកដមែន»។ 
បច្ចុប្បន្នជនសង្ស័យត្រូវបសនកម្លាំងនគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕