2024-03-09 08:03
108

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំដោយផ្ទាល់របស់ គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបទីតាំងមួយកន្លែងអតីតកាស៊ីណី «Paradise Island» បានលួចបើកលេងល្បែងស៊ីសងខុសច្បាប់ឃាត់ខ្លួនមនុស្សជាច្រើននាក់។

ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអត់ច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ 

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រោមការដឹកនាំបញ្ជាកម្លាំងនគរបាលដោយផ្ទាល់រ​បស់លោកឧត្ដមសេនីយ៍ឯក   រដ្ឋា  អគ្គស្នងការរង  និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយ  លោក គួច ចំរើន អភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការអមសាសាដំបូងខេត្តព្រះសីហនុផងដែរ។

បច្ចុប្បន្នអ្នកពាក់ព័ន្ធក្នុងករណីល្បែងស៊ីខុសច្បាប់ នៅអតីតកាស៊ីណូ «Paradise Island» ត្រូវបានសមត្ថកិច្ចនាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមនិតិវិធី៕