2024-03-01 01:03
52

(ខេត្តក្រចេះ): មន្រ្តីជំនាញរដ្ឋបាលជលផល សហកាជាមួយកម្លាំងចំរុះដោយមានការសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានចុះបង្ក្រាបទីតាំង ផលិត ទិញ លក់ និងរក្សាទុកឧបករណ៍កែឆ្នៃសម្រាប់ឆក់ត្រីមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤  ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំងខាងលើនេះមានឈ្មោះសៀង សៀកត្រាយ ភេទប្រុស អាយុ៣១ឆ្នាំ ។ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន អាំងវ៉ាត់ទ័រឆក់ត្រី ប្រភេទស្រូបត្រជាក់ នាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង។ អាំងវ៉ាត់ទ័រកែឆ្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿងនិងប្រអប់ឈើសម្រាប់កែឆ្នៃអាំងវ៉ាត់ទ័រសម្រាប់ឆក់ត្រី ចំនួន២៨០ប្រអប់ ផងដែរ។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការម្ចាស់ទីតាំង រួមនិងវត្ថុតាងពាក់ព័ន្ធទាំងអស់ត្រូវបានសមត្ថកិច្ច  បញ្ជួនទៅកាន់ទីស្នាក់ការខ័ណ្ឌរដ្ឋបាលជលផលក្រចេះដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។