2023-10-13 07:10
314

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានយកអំណោយដឹកនាំមន្ទីអង្គភាព និងមន្រ្តីជំនាញរដ្ឋបាលខេត្តចុះទៅបន្ទាត់ព្រំដែនខ្មែរ-ថៃ ដើម្បីសួសុខទុកដល់កម្លាំងប្រដាប់អាវុធដែលឈរជើងនៅទីនោះ ចំនួន០៤អង្គភាព។
 

ពិធីចុះសួសុខទុកសំណេះសំណាលនិងចែកអំណោយ ធ្វើឡើងនៅទីតាំ ២កន្លែងផ្សេងៗគ្នា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារតាមបន្ទាត់ព្រំដែនខ្មែរថៃ ទាំង៤អង្គភាពលោក ខូយ រីដា អភិបាលខេត្តបានមានប្រសាសន៍ថា: លោកសូមកោតសរសើរលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងមិនត្រូវធ្វើកិច្ចការងារណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចដំណើរការបើកច្រកព្រំដែនមួយនេះ ទៅជាច្រកអន្តរជាតិនោះឡើយ។
 

លោកបានឱ្យដឹងក្នុងមុខតំណែងជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្ត បានរយៈពេលជិត ១ឆ្នាំមកនេះ លោកបានចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងកម្លាំងយោធា និងកងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន បាន២លេីកហេីយ ខណៈ កងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ១៤ បានមួយលេីក កាលពីកាលពីរសៀលថ្ងៃទី១០ ម្សឹលមិញផងដែរ។
ឆ្លៀតក្នុងឪកាសនោះលោកអភិបាលក៍បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារព្រំដែន (សមរភូមិមុខ) និងសម្តែងការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។ 

លោកអភិបាលខេត្ត បានជម្រាបជូនថា សម្ភារៈដែលយកមកចែកជូន ដល់កងកម្លាំងឈរជើងទាំង៤អង្គភាព នៅឃុំថ្មដា ស្រុកវាលវែង នាពេលនេះ រួមមាន អង្ករ ៧តោន មី៤០០កេស ត្រីខ៤៥កេសធំ ត្រីប្រឡាក់ ២០០ គក្រ ទឹកត្រីនិងទឹកស៊ីអ៊ីវ ៣៨០ យួរ និងថវិកាចំនួន ២០ លានរៀល៕ លាន គ្រន