2023-05-02 08:05
260


ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តព្រួសមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មដួលអស់ ២កង់ និងរថយន្តក្រឡាប់ផ្ងារជេីង។


ហេតុការណ៍រថយន្តបុកទ្រូងផ្លូវនេះ បានកើតមាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយមហាវិថីព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សាក្សីនិយាយថា មុនពេលកេីតហេតុឃេីញរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-4163 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីជេីងឆ្ពោះទៅត្បូង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ហើយរថយន្តក្រឡាប់ផ្ងារជេីងភ្លាមៗនោះ ប្រជាពលរដ្ឋ និងអ្នកដំណើរបានវាយបំបែកកញ្ចក់រថយន្តដេីម្បីជួយសង្គ្រោះអ្នកបើកបរោងដែរ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕