2023-04-06 06:04
388

    ភ្នំពេញ​៖​ រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿងបានក្រឡាប់ផ្ងារជេីងរងការខូចខាត តែសំណាងដែរដែលមិនផ្ទុះ ខណៈកំពុងបេីកបរហេីយបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀត​កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចរង្វង់មូលផ្លូវល្បឿនលឿននិងផ្លូវឈ្នះ​=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាស​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3E- 0584 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះ​=ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចរង្វង់មូលស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរចុះពីផ្លូវល្បឿនលឿនធ្វេីឲ្យរថយន្តកុងតឺន័រចាប់ហ្វ្រ័ងបួងបង្កូតក៏ក្រឡាប់ផ្ងារជេីង តែសំណាងដែរដែលមិនធ្លាយហ្គាសផ្ទុះ​ ចំណែករថយន្តមួយគ្រឿងទៀតបន្តទៅមុខបាត់ទៅ។ 

  ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុដោយសារតែខូចខាតផ្លូវល្បឿនលឿនក៏ប្រគល់ឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដេីម្បីដោះស្រាយគ្នា៕