2024-02-13 11:02
80

កំពង់ចាម : ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម  និង ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២ កាលពីចុងសប្តាហ៍កន្លងទៅនេះ បាន អញ្ជើញ បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២  នៅ ខេត្តកំពង់ចាម ដោយមានការ អញ្ញើញចូលរួម ពីឯកឧត្តមលោកជំទាវ ប្រធានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន  អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម  សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត  ព្រមទាំង អង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀមប្រមាណជាង១២០០នាក់ផងដែរ  ។ 

នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម  បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភានិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម  និងខេត្តត្បូងឃ្មុំទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានបានល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់និងគាំទ្រដល់ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន  ជាប្រមុខដឹកនាំ ទន្ទឹមនិងនោះក៏បានបោះឆ្នោតមានគាំទ្រដល់គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់  ដើម្បីឲ្យគណបក្សយើងបានបំពេញបេសកកម្មបម្រើជាតិមាតុភូមិក្រោមម្លប់ នៃសុខសន្តិភាព ស្ថានភាពនយោបាយ  និងការអភិវឌ្ឍន៍លើកគ្រប់វិស័យផងដែរ ។

ជាមួយគ្នានោះដែរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ត្រូវការពារនិងថែរក្សានៅសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ ធ្នាប់សាធារណះឲ្យបានល្អ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដែលនិងប្រព្រិត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ   ឆ្នាំ២០២៤ខាងមុខនេះ ។ 

គួរបញ្ជាក់ដែរថានៅភូមិភាគទី២(ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ) មានគណបក្សនយោ បាយចំនួន០៤ បានចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ។ចំពោះយុទ្ធនាការឃោសនាគឺ មានរយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២៤)ដែលមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់បានធ្វើពិធីដង្ហែ ក្បួនមានលក្ខណៈ ទ្រង់ទ្រាយធំជាងគេដោយឡែកគណបក្ស នយោបាយផ្សេងៗចំនួន ៣ទៀត មិនមានសកម្មភាពអ្វីធំដុំគួរឲ្យកត់សម្គាល់នោះទេ៕