2023-03-23 10:03
509

កំពង់ឆ្នាំង៖ ក្រុមឧក្រឹដ្ឋជនចំនួន០៨នាក់ ក្នុងចំណោមបក្ខពួកសរុប១០នាក់ ដែលកម្លាំងស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ស៊ើបអង្កេត ស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្តពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់តាមដងផ្លូវ ០១ករណី ចាក់សម្លាប់ជនរងគ្រោះ១៥កាំបិតដើម្បីប្លន់យកទ្រព្យសម្បត្តិ ០១ករណី និងឆក់ការបូបមួយ ០១ករណី បានសារភាពថា «សកម្មភាពក្រុមខ្លួនកាប់ប្រហារសម្លាប់ជនរងគ្រោះពុំមានគំនុំអ្វីនឹងគ្នាឡើយ គឺជាកាប់សម្លាប់ចោលដើម្បីកាត់សាញប៉ុណ្ណោះ»នៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខឧក្រឹដ្ឋជន ចំនួន០៨នាក់ ដែលប្រព្រឹត្តបទល្មើស ០៣ករណី គឺឆក់កាបូប ០១ករណី និងប្រព្រឹត្តអំពើឃាតកម្ម និងប្លន់សម្លាប់យ៉ាងសាហាវបំផុត ០២ករណីទៀត។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរង នគរបាលខេត្តខេត្តកំពង់ឆ្នាំ ទទួលផែនព្រហ្មទណ្ឌ បាននិយាយឲ្យដឹងថា ក្រុមជនសង្ស័យទាំងអស់មានគ្នា ចំនួន១០នាក់ ដែលសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ដោយសហការជាមួយសមត្ថកិច្ចផ្សេងៗឈានដល់ឃាត់ខ្លួនបាន ០៨នាក់ ជាប់ពាក់ព័ន្ធករណីឆក់ការបូប ០១ករណី ,កាប់ជនរងគ្រោះស្លាប់ម្នាក់ និងរបួសម្នាក់តាមដងផ្លូវប៉ុនប៉ងប្លន់ម៉ូតូមិនបានសម្រេច ០១ករណី និងចាក់សម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទ ០១ករណីទៀត។

ករណីទី១- នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ជនល្មើសមានគ្នា ចំនួន១០នាក់ ប្រដាប់ដោយកាំបិត ៣និងពូថៅ១ ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ ចំនួន០២នាក់ ជិះម៉ូតូនៅលើកំណត់ផ្លូវជាតិលេខ៥ ត្រឡប់ពីមើលការប្រគំតន្ត្រីវិលមកផ្ទះវិញ លុះដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុ ករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញស្រាវជ្រាវភ្លាមៗនៅថ្ងៃទី២១ និង២២ ខែមីនា ចាប់ខ្លួនជនល្មើសបាន ០៦នាក់ ក្នុងសំណោមបក្សពួក ១០នាក់ ដោយពួកគេបានសារភាពថា ករណីទី១- នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ជនល្មើសមានគ្នា ចំនួន១០នាក់ ប្រដាប់ដោយកាំបិត ៣និងពូថៅ១ ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ ចំនួន០២នាក់ ជិះម៉ូតូនៅលើកំណត់ផ្លូវជាតិលេខ៥ ត្រឡប់ពីមើលការប្រគំតន្ត្រីវិលមកផ្ទះវិញ លុះដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុ ករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញស្រាវជ្រាវភ្លាមៗនៅថ្ងៃទី២១ និង២២ ខែមីនា ចាប់ខ្លួនជនល្មើសបាន ០៦នាក់ ក្នុងសំណោមបក្សពួក ១០នាក់ ដោយពួកគេបានសារភាពថា «ករណីទី១- នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ជនល្មើសមានគ្នា ចំនួន១០នាក់ ប្រដាប់ដោយកាំបិត ៣និងពូថៅ១ ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ ចំនួន០២នាក់ ជិះម៉ូតូនៅលើកំណត់ផ្លូវជាតិលេខ៥ ត្រឡប់ពីមើលការប្រគំតន្ត្រីវិលមកផ្ទះវិញ លុះដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុ ករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញស្រាវជ្រាវភ្លាមៗនៅថ្ងៃទី២១ និង២២ ខែមីនា ចាប់ខ្លួនជនល្មើសបាន ០៦នាក់ ក្នុងសំណោមបក្សពួក ១០នាក់ ដោយពួកគេបានសារភាពថា «

ករណីទី១- នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ជនល្មើសមានគ្នា ចំនួន១០នាក់ ប្រដាប់ដោយកាំបិត ៣និងពូថៅ១ ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ ចំនួន០២នាក់ ជិះម៉ូតូនៅលើកំណត់ផ្លូវជាតិលេខ៥ ត្រឡប់ពីមើលការប្រគំតន្ត្រីវិលមកផ្ទះវិញ លុះដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុ ករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងករណីនេះ សមត្ថកិច្ចជំនាញស្រាវជ្រាវភ្លាមៗនៅថ្ងៃទី២១ និង២២ ខែមីនា ចាប់ខ្លួនជនល្មើសបាន ០៦នាក់ ក្នុងសំណោមបក្សពួក ១០នាក់ ដោយពួកគេបានសារភាពថា «ការកាប់ប្រហារសម្លាប់ជនរងគ្រោះនេះ ពុំមានគំនុំអ្វីឡើយ គឺជាកាប់សម្លាប់ ដើម្បីជាការកាត់សាញប៉ុណ្ណោះ»

ករណីទី២- នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ មានករណីឆក់កាបូបនារីរងគ្រោះឈ្មោះ ឃុន ស្រីខួចអាយុ ២១ឆ្នាំ នៅចំណុចមុខខ្លោងទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ភូមិដំណាក់ពពួល សង្កាត់-ក្រុងកំពង់ឆ្នាំង។ ក្រោយមានអំពើឆក់សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់បានជនល្មើសម្នាក់មានឈ្មោះ ធន ចាន់ឌឿន មានទីលំនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដកហូតវត្ថុតាងទូរសព្ទ ០១គ្រឿង និងលុយដប់ម៉ឺនរៀល ប្រគល់ជូនរងគ្រោះវិញ។

ករណីទី៣- នៅវេលាម៉ោង ៨និង៤០យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ មានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ នុត សារឿន ភេទប្រុស អាយុ ៥២ឆ្នាំពិការជើង ចំនួន១៥កាំបិតស្លាប់នៅលើផ្ទះប្លន់យកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃ០២គ្រឿង។ ករណីនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយស្នងការខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ជនល្មើសតាមរយៈការប្រើប្រាស់ទូរសព្ទជនរងគ្រោះ ឃាត់ខ្លួនឈ្មោះវុន រិទ្ធ មានទីលំនៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដកហូតបានម៉ូតូមួយគ្រឿង និងទូរសព្ទ ០២គ្រឿងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី៣នេះ ជនល្មើសត្រូវបានម្ដាយយកទៅផ្ញើឱ្យរៀនសូត្រជាមួយព្រះសង្ឃនៅភ្នំជំរាយ ខេត្តកំពង់ស្ពឺ ប៉ុន្តែបានចាកចេញវត្តមកសុំព្រះសង្ឃវត្តមួយផ្សេងមួយទៀត នៅក្នុងស្រុកសាមគ្គីមានជ័យ តែព្រះសង្ឃមិនស្គាល់ច្បាស់លោកឲ្យស្នាក់នៅទឹ និងបានជិះម៉ូតូជាមួយជនរងគ្រោះមកផឹកស៊ីជុំគ្នា ចំនួន០៣នាក់ លុះយប់ឡើងក៏ធ្វើសកម្មភាពយកកាំបិតត្នោតចាក់កាប់លើជនរងគ្រោះកំពុងដេកលក់លើផ្ទះ ចំនួន១៥កាំបិតស្លាប់ ប្លន់យកម៉ូតូ០១គ្រឿង និងទូរសព្ទ០២គ្រឿងរត់គេចខ្លួន។ 

បច្ចុប្បន្នជនល្មើស ចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់៕