2023-04-07 03:04
426

ភ្នំពេញ ៖ទី០៦ ខែមេសា ឆ្នាំ២០២៣ តាមរយៈ អនុក្រឹត្យ រាជរដ្ឋាភិបាល បានផ្ទេរភារកិច្ចពីចៅហ្វាយស្រុក មកចៅហ្វាយក្រុង ទើបបង្កើតថ្មី លោក អេង សុវិចិត្រ ត្រូវបានផ្ទេរភារកិច្ចពីចៅហ្វាយស្រុកកោះធំ ទៅជាចៅហ្វាយក្រុងសំពៅពូន នៃខេត្តកណ្ដាល 

សូមបញ្ជាក់ថា, លោក អេង សុវិចិត្រ ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣ ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលស្រុកកោះធំ ទៅជាអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាល ខណៈលោក ឆែ វណ្ណឌី ឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៤ ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកកោះធំ ជំនួសលោក អេង សុវិចិត្រ និងលោក ចាន់ តារា ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៥ ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយអនុក្រឹត្យលេខ ៣៦២អនក្រ.តត ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការតណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានឈ្មោះ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕