2023-07-05 06:07
163


នៅថ្ងៃ អង្គារ២រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី ៤ខែ កក្កដា ឆ្នាំ២០២៣ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបា លជាតិកម្ពុជា លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងប្រធានគណៈកម្មាធិការមូលដ្ឋានសមា គមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងជាប្រ ធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលនិងក្រុមការងារ (ស.អ.ក)គោរពវិញ្ញាណក្ខ័ន្ធ និងប្រគល់ថវិកាសមា គមមិត្តនគរ បាលជាតិកម្ពុជា និងថវិកាសមាគមអតីត យុទ្ធជនកម្ពុជាខេត្តបាត់ដំបង ជូនដល់ក្រុមគ្រួសារសពលោក ជា ថូន  អតីតស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ជានិវត្តន៍ជនដែលលោក បានទទួលមរណៈភាពកាលពីថ្ងៃទី ០៣ខែ កក្កដា ឆ្នាំ២០២៣ក្នុងអាយុ ៦៩ឆ្នាំ ដោយរោគាពាធ ហើយ ពេលនេះសពកំពុងតំកល់ធ្វើបុណ្យក្នុងលំនៅដ្ឋានស្ថិតនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


បន្ទាប់ពីការគោរពវិញ្ញាណក្ខ័ន្ធរួចបានប្រគល់ថវិការួមមាន៖
-ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០០, ០០០រៀល (ប្រាំមួយលានរៀល)
-ថវិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន ៤,០០ ០,០០០ រៀល(បួនលានរៀល)
-ថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការចំនួន១,០០០,០០០រៀល(មួយលានរៀល)
-ទឹកបរិសុទ្ធចំនួន០៥កេស  
-ទឹកក្រូចចំនួន០៥កេស
-ថវិកាបានពីការចូលរួមរបស់ លោក  លោកស្រីស្នងការរង  និងកងកម្លាំងនគរបាលចំនួន១,១០០, ០០០ រៀល(មួយលាននិងដប់ម៉ឺនរៀល)បានប្រគល់ ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។
លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន  បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនី យ៍ សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសមា គមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្កហបណ្ឌិត គន់ គីម អនុប្រធាននិងជា អគ្គលេខាធិការ គណៈកម្មាធិការសមាគអតីតយុទ្ធជនកម្ពុជា ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិ បុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា។
ជាមួយនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរ គុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុក ដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តគរបាលជាតិកម្ពុជាក៏ដូចសមា ជិកសមាគមអតីតយុទ្ធជនកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជានិងស មាគមអតីត យុទ្ធជនកម្ពុជា។
ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរ បាលទាំងអស់នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង  សូមចូលរួមរំលែក ទុក្ខ យ៉ាងក្រៀមក្រំចំពោះក្រុមគ្រួ សារសពនិងសូមដួងវិញ្ញាណក្ខ័ន្ធ លោក ជា ថូន បានចាប់ បដិ សន្ធិក្នុងសុគតិភពកុំបីអាក់ខានឡើយ៕