2023-12-19 03:12
121

ភ្នំពេញ ៖     វេលាម៉ោង១៤:៣០នាទី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។

ជនសង្ស័យឈ្មោះ សំ សីណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ពេទ្យ ទីលំនៅបច្ចុប្បន្ន ផ្លូវលំ  សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕