2024-03-25 05:03
32

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤នេះថា មុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវចំនួន០៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយធ្វេីសកម្មភាពបានប៉ុន្មានម៉ោង រួចយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តតាមផ្លូវច្បាប់។ 

ជាក់ស្ដែងដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយមានការសម្របសម្រួលទៅលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីយប់ថ្ងៃទី ២៣ខែ មីនា ឆ្នាំ២០២៤ នៅចំ ណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់មកកាន់ស្នងការដ្ឋានធ្វេីការស្រាវជ្រាវនោះគឺ៖

១-ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកបើកម៉ូតូ ) ។
២-ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ( ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប ) ។
៣-ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាបក្សពួក )។
៤-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ( ជាបក្សពួក ) ។
៥-ឈ្មោះ ឈិន ជីវន្ត័ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាបក្សពួក )។
-*វត្ថុតាងដកហូតរួមមាន ៖
– កាបូបស្ពាយចំនួន ០១ 
– ទូរស័ព្ទដៃចំនួន០២គ្រឿង 
– ម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPYពណ៌សផ្កាឈូកស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ ដំបង 1AP-7343 

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៥និង៤៨នាទី នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនស ង្ស័យ ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ រួមជាមួយឈ្មោះ អ៊ុន សុភាព បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវចំ ណុចកើតហេតុខាងលើ ហើយជិះរត់គេចខ្លួនបាត់ដែលក្នុងនោះបាត់បង់៖
– កាបូបស្ពាយចំនួន ០១ 
– ទូរស័ព្ទដៃចំនួន០២គ្រឿង 
-ប្រាក់មួយចំនួនផង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតវត្ថុតាងប្រគល់ជូនជនរងគ្រោះវិញ។ 
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕