2024-04-04 06:04
39

ភ្នំពេញ៖   ក្រោយក្លីបវីដេអូមួយដែលបានបង្ហោះលើបណ្ដាយសង្គម ពីសកម្មភាពរបស់ បុរសសង្ហារដេន សូនី  ប្រើប្រាស់អំពើហិង្សាលើនារីម្នាក់ នៅបន្ទប់ជួលហើយបែកធ្លាយវីដេអូបង្ហោះចែកចាយលើបណ្តាញលើបណ្តាញសង្គមនោះ ស្រាប់តែនៅយប់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បញ្ជាឲ្យ ស្រាវជ្រាវ និងតាមចាប់ខ្លូនបុរសម្នាក់ បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល មកសាកសួរតាមនិតិវិធី បន្ទាប់ពីបានឃើញវីដេអូនៃអំពើហិង្សាត្រូវបង្ហោះលើបណ្តាញសង្គម។ 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសនោះយកមកសាកសួរ។ 

ក្រោយពីទទួលបទបញ្ជា និងការយកចិត្តទុកដាក់ ពីសមត្ថកិច្ចនៅរសៀលថ្ងៃទី០៤ មេសា ២០១៤ មុននេះបន្តិចតាមការបញ្ជាក់ពី ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ អោយដឹងថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ហើយ។