2024-02-10 05:02
68

ភ្នំពេញ៖ ក្រោយពីមានអគតិបង្ហោះសារប្រមាថដល់អាយុជិតទាំងបំពាននៅលើបណ្តាញសង្គមតារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានព្រមានចំពោះម្ចាស់គណនីហ្វេសប៊ុកឱ្យលប់ចោលជាបន្ទាន់ ចេញមុខមកសុំទោសជាសាធារណៈ ត្រូវទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន និងចង់ដឹងថា អ្នកណានៅពីក្រោយប្រឌិតរឿងថា «មានការទទួលមរណភាពនេះ» ពុំដូច្នេះទេលោកនឹងមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលេងឡើយ។

ប់ពីមានគណនីហ្វេសប៊ុក ចំនួន០២ គឺ ឈ្មោះ Sopheak Meng & Peter M Meng» បង្ហោះនូវខ្លឹមសារថា «តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ទទួលមរណភាព» ដោយគ្មានមូលដ្ឋាន ដែលទង្វើនេះ គឺជាការប្រមាថអាយុជីវិតលើអ្នកដទៃ។

 តារាចម្រៀង ណូយ វ៉ាន់ ណេត បានលើកឡើងក្នុងការឡាយរបស់លោកនៅថ្ងៃទី១០ ខែកុម្ភៈ នេះថា៖ «សុខភាពរបស់គាត់គ្មានបញ្ហាទេ នៅរឹងមាំធម្មតា ប៉ុន្តែហេតុអ្វីគណនីហ្វេសប៊ុក Sopheak Meng & Peter M Meng បង្ហោះសារបង្ខួច និងប្រមាថអាយុជីវិតលោកបែបនេះ? មានគោលបំណងអ្វី? អ្នកនៅពីក្រោយខ្នងរឿងនេះ? ត្រូវតែលប់សារនេះចេញជាបន្ទាន់ និងត្រូវចេញមុខសុំទោសជាសាធារណៈ ពុំដូច្នេះទេ លោកនឹងមានវិធានកុំតាមផ្លូវច្បាប់មិនលើកលេងឡើយ»

 លោក ណូយ វ៉ាន់ណេត ក៏បានស្នើសុំទៅដល់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃដែលជាម្តាយឪពុកមេត្តាជួយស្វែងរកយុត្តិធម៌សម្រាប់រូបលោកផងដែរ។ តារាចម្រៀងជើងចាស់រូបនេះ ក៏បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «សូមជុំរាបពុកម៉ែបងប្អូនទាំអស់គ្នារូប ដែលខ្ញុំបង្ហោះនេះហើយ ដែលបង្ហោះថា “ខ្ញុំស្លាប់” សូមអគុណ»

 បន្ទាប់ពីការប្រមានរបស់តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត ដែលអះអាងថា ខ្លូនមានឈ្មោះ ម៉េង ដារ៉ាពង្ស ជាអ្នកកាន់គណនីហ្វេសប៊ុក Peter M Meng បានចេញនូវីដេអូសុំទោសចំពោះតារាចម្រៀង ណូយ វ៉ាន់ណេត ដោយបញ្ជាក់ថា «ខ្លួនបានទទួលព័ត៌មាននេះពីគេដែរ ប៉ុន្តែមិនបានច្បាស់ ទើបយកមកបង្ហោះនាំឱ្យប៉ះពាល់ដល់គាត់ និងសុំទោសជាសាធារណៈ»

 គណនីហ្វេសប៊ុក Peter M Meng បានសរសេរយ៉ាងដូច្នេះថា «សុំទោសលោកពូ ណយ វ៉ាន់ណេត នេះជាកំហុសរប់សខ្ញុំ . សូមលោកពូះភ័យទោសខ្ញុំផង។ ដោយសារខ្ញុំកំពុងបំពេញការងារតាមរថយន្តជាមួយក្រុមការងារខ្ញុំពុំបានរៀបចំពាក្យពេជ្រសមរម្យ»