2024-02-03 01:02
64

(ភ្នំពេញ)៖     លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស៨១គ្រឿង ក្នុងនោះរថយន្ត៣១គ្រឿង និងម៉ូតូ៥០គ្រឿង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមយានយន្តទាំង៨១គ្រឿងខាងលើនេះ ទី១៖ ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន២៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ អ្នកបើកបររថយន្ត ចំនួន១១នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន៣៥គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២១នាក់ និងអ្នកបើកបររថយន្ត ចំនួន១៤នាក់។

*ទី២៖ បទល្មើសផ្សេងៗ ចំនួន១៨គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន១១គ្រឿង, ឡានគ្មានប័ណ្ណបើកបរ ចំនួន៦គ្រឿង និងរថយន្ដល្មើសសញ្ញាចរាចរណ៍ ចំនួន១គ្រឿង។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែងនោះទេ »៕