2023-06-04 12:06
326


បាត់ដំបង់៖ សង្វៀនជល់មាន់ខុសច្បាប់ដុះស្លែមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនបានមនុស្ស សរុបចំនួន ១៩នាក់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ។


ការចុះបង្ក្រាបសង្វៀនជល់មាន់នេះ ធ្វើឡើងនៅថ្ងៃទី  ០៣  ខែ មិថុនា  ឆ្នាំ ២០២៣  វេលាម៉ោង  ១២និង៤៥ នាទី នៅ ចំណុច ភូមិ វត្តគរ  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  ខេត្ត បាត់ដំបង ។
ការបង្ក្រាបនេះ អនុវត្តតាម យោបល់ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង  កម្លាំងនគរបាលការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  ដោយមាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពី  លោក  កែវ  សុជាតិ  ព្រះរាជអាជ្ញា អយ្យការ អម សាលា ដំបូងខេត្តបាត់ដំបង កម្លាំង ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប  បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែង ស៊ីសងជល់មាន់ បាន ធ្វេីការ នាំខ្លួន មនុស្ស  ចំនួន  ១៩ នាក់  មក មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ 
ចំពោះវត្ថុតាង ដកហូត  រួម មាន ៖ ម៉ូតូ  ចំនួន  ១៦  គ្រឿង  
,ជញ្ជីង  សម្រាប់ ថ្លឹងមាន់ ជល់  ០១គ្រឿង ,កៅស៊ូ  សង្វៀន ជល់មាន់ បចំនួន  ០៦ ដុំ ,កំសៀវ ដាំទឹក សម្រាប់ ស្អំមាន់ ជល់  ០១  ,នាឡិកា កំណត់ នាទី  ចំនួន  ០១  គ្រឿង ។
បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕