2023-06-23 04:06
150

 

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសរដូករណែលនោះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៧៦A នៅត្រង់ចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។


ស្រ្តីចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ០៣នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងនោះម្នាក់ជាក្មេងតូចផងដែរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បានកើតឡើងរវាងម៉ូតូបុកជាមួយរថយន្តកូរ៉េ។
នៅកន្លែងកើតហេតុអ្នកឃើញហេតុការណ៍ថា រថយន្តកូរ៉េបង្កហេតុពាក់ស្លាកលេខភ្នំពេញ 2AE-6342  ពណ៌សបើកបរទិសដៅពីលិចទៅខាងកើត មកដល់ចំណុចកើតហេតុបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅពីមុខស្របពេលដែលមានរថយន្តមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសគ្នាមកដល់ រថយន្តបង្កនោះក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងនោះពេញទំហឹងតែម្តងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងឯស្ត្រីពីរនាក់និងកូនក្មេងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុក។
ជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមអត់ស្លាកលេខ៕