2023-04-08 09:04
576

 ភ្នំពេញ៖ រដ្ឋមន្ត្រីចំនួន០២រូប គឺ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកា ចំនួន ១ ០០០ដុល្លារ  និង  លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្តល់ថវិកាចំនួន ១ ០០០ដុល្លារ សរុបចំនួន ២ ០០០ពាន់ដុល្លា ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានសរសេរលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា «ឃើញគេមិនឱ្យលុយអ្នកប្រដាលកីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះ មានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។

ដោយឡែកលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣នេះ ក៏បានប្រកាសផ្តល់ថវិកា ចំនួន ១ ០០០ដុល្លារ ដល់កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira សញ្ជាតិប្រេស៊ីល ជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិ។

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរលើបណ្តាញសង្គមដែរថា «ខ្ញុំនឹងឧបត្ថមទឹកប្រាក់ចំនួន $3500 ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិការសម្រាប់ការប្រកួតចុងក្រោយរបស់គាត់»។ ឧកញ៉ា ស្រី ចាន់ថន បានសរសេរបន្ថែមទៀតថា «មួយរយៈនេះខ្ញុំរងចាំមើលសភាពការខាងភាគីប្រេស៊ីល ដើម្បីជៀសវាងការប៉ះទង្គិចគ្នា រវាងបុគ្គល និងបុគ្គល ក្លឹប និងក្លឹប សហព័ន្ធ និងសហព័ន្ធប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថាកីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំងមុន និងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួយនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក $3500 នេះជាដាច់ខាត»។ឮ

សូមបញ្ជាក់ថា ស្ថាប័ន WMO បានចេញលិខិតផ្លូវការរបស់ខ្លួនដកហូតខ្សែក្រវ៉ាត់ WMO ពីកីឡាករ Thiago និងបិទមិនឱ្យចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយស្ថាប័ន WMO នៅថ្ងៃអនាគត់ក្រោមហេតុផលសង្ខេបខ្លីមិនមានអីច្រើនទេ គឺ «Thiago វាយតំណាងឱ្យគុណខ្មែរ» ហើយសម្រាបតម្លៃខ្លួនរបស់កីឡាករប្រដាល់សញ្ជាតិប្រេស៊ីរូបនេះ ក៏មិនទទួលបានពីស្ថាប័នលំពិភពលោកមួយនេះសូម្បីមយយសេន៕