2023-04-23 02:04
288

 

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នៅចំណុចមុខផ្សារ.ក៥ ស្ថិតក្នុងភូមិទំនប់ក៥ 

សង្កាត់-ក្រុងប៉ោយប៉ែត អ្នកឃើញហេតុការណ៍បាននិយាយថា  មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡៃ អស្នា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត  បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-4621 មកឈប់ចតទុកក្បែររបងស័ង្កសី រួចដើរឆ្លងផ្លូវហើយត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-3148 បើកបរពីជើងទៅត្បូង  បុកកិនស្លាប់តែម្តង (អ្នកបើករថយន្តរត់គេចបាត់)។   

   តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានអោយដឹងថា: ប្តីរបស់គាត់បានសុំលុយគាត់ចំនួន២០,០០០៛( ពីរម៉ឺនរៀល) ដើម្បីទិញថ្នាំលេបសម្លាប់ខ្លួនតែគាត់មិនឱ្យ ពេលនោះប្តីគាត់ក៏ទាញម៉ូតូជិះចេញដោយមិនដឹងជាទៅណាទេ។ ក្រោយមកក៏បានដំណឹងថាប្ដីរបស់គាត់ត្រូវរថយន្តកិនស្លាប់។

 នៅកន្លែងកើតហេតុគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុរួចរាល់បានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព។

ចំណែករថយន្ត និងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ៕