2023-10-20 10:10
269

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលរវាងម៉ូតូធំបុកម៉ូតូអូសរ៉ឺម៉ករងការខូចខាតនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៦ស្ថិតភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលចរាចរណ៍ប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឈ្មោះ សល់ សាវុធ ភេទប្រុសអាយុ៥៧ឆ្នាំរស់នៅភូមិ.ឃុំបុស្បូវ ក្រុងសិរីសោភ័ណ បានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបាត់ដំបង1S.1155 អូសរ៉ឺម៉កដឹកប្រពន្ធបើកបរតាមផ្លូវជាតិលេខ៦ទិសដៅលិចមកកើតហើយបត់ឆ្វេងទៅផ្លូវបុស្បូវ អ្នកបើកម៉ូតូធុនធំពាក់ផ្លាកលេខបន្ទាយមានជ័យ1T.5505បានជិះ២នាក់អ្នកបើកបរឈ្មោះ ឆាត ឆៃ ភេទប្រុសអាយុ២២ឆ្នាំរស់នៅស្រុកពួក ខេត្តសៀមរាប បានបើកបរបញ្ច្រាសទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿនបានបុកបណ្តាលឱ្យរបួសធ្ងន់៣នាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថាៈ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលមកពីជនរងគ្រោះជិះម៉ូតូអូសរ៉ឺម៉កបត់ឆ្វេងមិនប្រយ័ត្នត្រូវបានម៉ូតូធំបើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បណ្តាលឲ្យបុករងការខូចខាតម៉ូតូ២គ្រឿងធ្ងន់ និងរ៉ឺម៉ក មនុស្សរបួសធ្ងន់ត្រូវបានសង្គ្រោះ។
មន្ត្រីជំនាញវាស់វែងហើយម៉ូតូ២គ្រឿងដែលរងការខូចខាតត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕