2024-03-14 11:03
47

ភ្នំពេញ៖ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបាត់បង់ដំណែងជា «មេបញ្ជាការរង» មកត្រឹមពលបាលឯក និងផ្ទេរចេញទៅខេត្តផ្សេង ព្រោះតែពាក់ព័ន្ធជំរិតទាលុយ ចំនូន ១ ១០០ដុល្លារ ជាថ្នូរដោះលេងជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេច ស្តីពីការ ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិយោធិន អគ្គបញ្ជាការ ពីថ្នាក់ អនុសេនីយ៍ឯក ឲ្យមកត្រឹមពលបាលឯក ដោយសារការអនុវត្តន៍តួនាទីភារកិច្ចផ្ទុយពីបទបញ្ជារបស់កងកម្លាំងកងយោធពលខេមរភូមិន្ទ។ 

មន្ត្រីកងរាជអាវុធហត្ថដែលមានតួនាទីជា «មេបញ្ជាការរង» ទាំង ០៣រូប ដែលត្រូវអនុវត្តន៍វិន័យកងកម្លាំងដោយដកហូតមុខដំណែង និងបន្ថយឋានន្តរស័ក្តិនោះ ជាប់ចោទពីបទ៖ «ទាមទារប្រាក់ ចំនួន ១ ១០០ ដុល្លារសហរដ្ឋអាមេរិក (មួយពាន់មួយរយ) ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន»។ 

មន្ត្រីកងរាជអាវុធហត្ថទាំង ០៣រូប ត្រូវបានដកហូតមុខតំណែង និងបន្ថយឋានន្តរសក្តិមកត្រឹម ពលបាលឯក ចំណុះអគ្គបញ្ជាការដ្ឋានមានរាយនាមដូចខាងក្រោម: 
១- អនុសេនីយ៍ឯក ប៊ី រីណា អត្តលេខ ១៩៦២៤១ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងផ្ទេរភារកិច្ចទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតគិរី។

២- អនុសេនីយ៍ឯក រិត សំអុន អត្តលេខ ១៩១៣៩៣ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងផ្ទេរភារកិច្ចទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

៣- អនុសេនីយ៍ឯក ប៊ិន វណ្ណារឿត អត្តលេខ ១៩៨០៦២ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងផ្ទេរភារកិច្ចទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។

ក្នុងការដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ គឺមានការធ្វើការកំណែទម្រង់គ្រប់ស្ថាប័នរដ្ឋ ក្រោមទិសស្លោក «សម្អាតផ្ទះយើងឲ្យស្អាត» ជាពិសេសការអនុវត្តន៍អភិក្រមទី៥ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺ «វះកាត់» តែម្តង៕