2024-03-26 06:03
140

ពោធិ៍សាត់៖ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ត្រី យិន ឈុនហាក់ ឋានៈនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្រឡាយទឹក ស្ថិតនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី។

លោកអធិការ មោក ភារម្យ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ -ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ វត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់១,៤៩ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ) ទូរសព្ទចំនួន១គ្រឿង ប្រអប់ឈើគូសសម្រាប់ដាក់ថ្នាំញៀនចំនួន១ សម្ភារៈសម្រាប់ជក់១កំប្លេរ ថង់សម្រាប់រំលែកថ្នាំញៀនចំនួន១ កូនកាបូបពណ៌ដីចំនួន១  ឈ្មោះ ឆន ឈុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(វិជ្ជមាន+) ឈ្មោះ ញៀន វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(វិជ្ជមាន+) ឈ្មោះ វឿន សុវណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (វិជ្ជមាន+)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ  ដើម្បីរៀបចំនីតិវិធី៕