2023-12-29 11:12
120

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ 
    ក្រសួងធនធានទឹក បានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
     បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖ 
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃ ខេត្តកំពត និងខេត្តកែប មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,២៥ម៉ែត្រ៕