2023-04-21 04:04
313

បាត់ដំបងៈ រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

បុរសម្នាក់នេះ យកប្រពន្ធនិងកូនតូចៗធ្វើជាទាសករឲ្យដើរសុំទានដើម្បីយកលុយឲ្យខ្លួន ទោះជាអាជ្ញាធរខិតខំពន្យល់ និងជួយឧបត្ថម្ភ ... បែបណាក៏មិនព្រម..!

លោក រូន សុខគ្រី អភិបាលរងក្រុងដោយទទួលបានគោលការណ៍ និងការចង្អុលបង្ហាញពី លោក លាង វាសនា អភិបាលក្រុងបានដឹកនាំក្រុមការងារចុះអប់រំណែនាំលើកចុងក្រោយដល់គ្រួសារមានពិការភាពទាំង២នាក់ប្តីប្រពន្ធស្នាក់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ សូមឲ្យបញ្ឈប់សកម្មភាពដើរសុំទានតាមទីសាធារណៈក្នុងក្រុងបាត់ដំបង ក្រុមការងារបានពន្យល់អំពីផលប៉ះពាល់ និងផលប្រយោជន៍ដែលទទួលបានក្រោយយល់ព្រមសហការជាមួយអាជ្ញាធរនិងរដ្ឋបាលក្រុង ក្នុងនោះការិ.សង្គមកិច្ច និងទំនាក់ទំនងអង្គការដៃគូរដើម្បីកៀគរសេវាគាំទ្រផ្សេងៗដូចជា(ស្បៀងប្រចាំខែ សម្ភារអនាម័យ ការពិនិត្យសុខភាពមិនមានបង់ប្រាក់ គាំទ្រការសិក្សារបស់កូនៗគាត់ និងផ្តល់ជំនាញផ្សេងៗតាមលទ្ធភាពដែលពួកគាត់អាចធ្វើបាន បច្ចុប្បន្នគ្រួសារគាត់មានប័ណ្ណសមធម៌ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។