2023-03-27 08:03
607

ភ្នំពេញ៖ ស្រីស្អាត​ពីររូប​កំពុងសេពគ្រឿងញៀន​និង​រាំចាក់ក្បាច់DJ​ នៅក្នុងបន្ទប់អគារខុនដូយីហោអារ៉ាខាប៉ា​ ក៏ត្រូវ​កម្លាំង​នគរបាលខណ្ឌទួលគោក​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួនជាក់ស្ដែងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

    បេីតាមការ​បញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៧​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពាក់ព័ន្ធបទល្មើសគ្រឿងញៀន បង្ក្រាបនៅចំណុចផ្ទះលេខ១៨៥Eo1 (ជាន់ទី១) ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគ  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកអធិការ​ខណ្ឌរូបនេះ​បន្តថា​ ជនសង្ស័យ​ខាងលើនេះ​រួមមាន៖ 

១-ឈ្មោះទិត្យច័ន្ទ រតនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមអនឡាន ស្នាក់នៅខុនដូអារ៉ាខាប៉ា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២-ឈ្មោះ ចាន់ ធារី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅហាងអ៊ុតសក់សម្រស់ម្លិះ ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

   ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងរួមមាន ៖ ម្សៅពណ៌សចំនួន០៣កញ្ចប់តូច , កែវសម្រាប់លាយម្សៅគ្រឿងញៀន ចំនួន០២ , ម៉ាស៊ីនចាក់ឌីសចំនួន០១ , ឡេបថបម៉ាក Apple ពណ៌ទឹកប្រាក់ចំនួន០១ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក I phone 11Pro ០១គ្រឿង និងម៉ាក I phone 7Plus ចំនួន០១គ្រឿង (ចាប់យកពីឈ្មោះ ទិត្យច័ន្ទ រតនា ) ។

   បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕​