2023-08-02 10:08
198

មណ្ឌគិរី៖ ផ្លូវជាតិលេខ ៧៦A ត្រូវបានកាត់ផ្តាច់មិនអាវធ្វើចរាចរណ៍បានឡើយ ដោយភ្លៀងធ្លាក់បង្កឲ្យស្រុតបាក់ផ្លូវជាង ១០ម៉ែត្រ ដូច្នេះអ្នកធ្វើត្រូវរកផ្លូវវៀងជាបណ្តោះអាសន្នសិន។

 យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៧៦A  នៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតប្រវែងបណ្ដោយ ប្រមាណជាជាង ១០ម៉ែត្រ ដូច្នេះការធ្វើដំណើរឆ្លងកាត់ពីខេត្តមណ្ឌលគិរីទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញទៅខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរីវិញ។

 ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ករណីបាក់ស្រុតផ្លូវជាតិនេះ កើតនៅយប់ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​ប្រមាណ​ ២២និង៣០នាទី​ នៅចំណុច អូរងេីយ​ លើដងផ្លូវជាតិ ៧៦A​ ស្ថិតក្នុងភូមអណ្តូងក្រឡឹង​ ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាជាង ១០ម៉ែត្រ មិនអាចធ្វេីចរាចរណ៍បានទេ​។ 

 បច្ចុប្បន្ន មន្ទីរជំនាញ និងកងកម្លាំង​បានបិទផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន៕