2023-10-03 06:10
249

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២ ៖ ៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល (ប្រើទូរស័ព្ទថតក្នុងបន្ទប់ទឹក) ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
    ជនរងគ្រោះឈ្មោះ ល ស ល ហៅ ភេទស្រី មុខរបរកម្មកររត់តុ មានទីលំនៅកន្លែងកើតហេតុខាងលើ។
    ជនសង្ស័យឈ្មោះ ភួង សុភា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូត៖ ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកប៊ិច ជារបស់ជនសង្ស័យ។
    បច្ចុប្ប្នន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕